ចាប់បានត្រីឆ្លាមនៅទន្លេទឹកសាប «វ៉ាមក»? ពលរដ្ឋវៀតណាម​ជ្រួលច្របល់ អ្នកវិទ្យាសាស្រ្ត​ស្រែកបំភ្លឺ


ក្រោយ​ពេលដែល​រូបភាព និង​ព័ត៌មាន​ពី​ការ​ចាប់បាន​ត្រី​ឆ្លាម​នៅ​ទន្លេ​វ៉ា​មក (​ទន្លេ​ទឹកសាប​) ខេត្ត ឡុង​អាន បានចែករំលែក​ពេញ​បណ្តាញ​សង្គម ប្រជាពលរដ្ឋ​ជាច្រើន​មានការ​ជ្រួលច្របល់ ភ័យខ្លាច ព្រោះ​បែបនេះ វា​អាច​វាយលុក​ពួកគេ ពិសេស​ក្មេងៗ​រស់​តាម​បណ្តោយ​ទន្លេ ។​

​គណនី Sang nguyen ថ្មីៗ​នេះ បាន​បង្ហោះ​រូបភាព​ត្រី​ឆ្លាម​១​ក្បាល​លើ​បណ្តាញ​សង្គម អម​ជាមួយ​ចំណងជើងៈ «​ខ្ញុំ​កំពុង​នឹង​ដេក ពុក​ហៅ​ខ្ញុំ​ប្រាប់ថា អា​ញ់​ទើប​ចាប់បាន​ត្រី​ឆ្លាម​១​ក្បាល ។ ស្តាប់​ហើយ ស្មានតែ​គាត់​និយាយ​លេង រួច​ក៏​ពឹង​ប្អូន​ឲ្យ​វា​ថតរូប​បញ្ជូនមក ។ ស្រុក​ថា​ញ់​ហ្វា ក៏មាន​ត្រី​ឆ្លាម​ដែរ បងប្អូន​អើយ​!» ។ តាម​គណនី​ដដែល​ត្រី​ឆ្លាម​នោះ​មាន​ទម្ងន់ ៩ គីឡូក្រាម ។​​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ ចាប់ផ្តើម​ជ្រួលជ្រើម ព្រោះ​ភ័យខ្លាច ពិសេស​កូនក្មួយ​របស់​ពួកគេ​តែង​ចុះ​ងូតទឹក​លេង​ជា​រៀងរាល់ថ្ងៃ ។​​សាស្ត្រាចារ្យ​បណ្ឌិត​វិទ្យាសាស្ត្រ ដាំង ហ្វី​ហ្វិ​ន ប្រធាន​សមាគម​សត្វ ឲ្យ​ដឹងថា ត្រី​ឆ្លាម​ជា​ប្រភេទ​រស់នៅ​បរិស្ថាន​ទឹកប្រៃ ពុំមែន​ទឹកសាប​ទេ ។ តាំងពី​ប្រព័ន្ធ​រាងកាយ លក្ខណៈ​ស្បែក ចំណីអាហារ​របស់​វា សម្រប​ខ្លួន​ជាមួយ​ពិភព​ទឹកប្រៃ​ប៉ុណ្ណោះ ។​ ​ហេតុនេះ សាស្ត្រាចារ្យ​ខាងលើ​សន្និដ្ឋានថា​៖
-​ទី​១ ប្រសិន​នេះ​ជា​រឿង​ពិត (​ត្រូវ​មានការ​ស៊ើប​បញ្ជាក់​) អាច​ថា​នៅ​តំបន់​នេះ កន្លងមក​មាន​ទឹកប្រៃ​ហូរ​ចូល ហើយ​ត្រី​ឆ្លាម​បាន​ហូរ​តាម​ខ្សែទឹក​នោះមក ។​
-​ទី​២ នេះ​ជា​ព័ត៌មាន​បង្ក​នូវ​ភាពចលាចល ចាំបាច់​សមត្ថកិច្ច​នៅ​តំបន់​នោះ ត្រូវ​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់ ។​

​រហូតមកទល់​ពេលនេះ គេ​ពុំទាន់​ទទ​ល​បាន​ចម្លើយ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅឡើយ​ទេ ៕​
ប្រភព : khmerpowers

Share this

Related Posts

Previous
Next Post »

:)
:(
hihi
:-)
:D
=D
:-d
;(
;-(
@-)
:P
:o
:>)
(o)
:p
:-?
(p)
:-s
(m)
8-)
:-t
:-b
b-(
:-#
=p~
$-)
(y)
(f)
x-)
(k)
(h)
cheer

Publisher

loading...